Saturday, September 22, 2012

ទស្សនៈ​របស់​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ការ​បាត់បង់​កោះ​ត្រល់

http://www.youtube.com/watch?v=XWurHZ2iIek&feature=youtu.be
ដោយ ដែន អយុធ្យា 2012-09-22.wwww.rfa.org
អតីត​ទាហាន​សម័យ​ខ្មែរ​ក្រហម និង​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន មាន​ទស្សនៈ​ផ្សេងៗ​គ្នា​ជុំវិញ​ការ​បាត់​បង់​កោះ​ត្រល់ និង​ប្រជុំ​កោះ​ដទៃ​ទៀត ដែល​ជា​កេរ​ដំណែល​ខ្មែរ ទៅ​ឲ្យ​ប្រទេស​វៀតណាម។
ពួក​គេ​សម្ដែង​ការ​ហួស​ចិត្ត ដែល​មេ​ដឹកនាំ​ខ្មែរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ គ្មាន​សមត្ថភាព​ការពារ និង​ថែ​រក្សា​ដី​កោះ​ជា​សម្បត្តិ​ខ្មែរ​ឲ្យ​បាន​គង់វង្ស។

ប្រជាពលរដ្ឋ​ខ្មែរ​ថ្លែង​រិះគន់​ថា មេ​ដឹកនាំ​ខ្មែរ​ប៉ុន្មាន​ជំនាន់​មក​នេះ ហ៊ាន​ច្បាំង​តែ​ជាមួយ​ជាតិ​សាសន៍​ឯង ប៉ុន្តែ​ជាមួយ​ពួក​បរទេស​ឈ្លាន​ពាន ខ្លាច និង​រណប​គេ​មិន​ហ៊ាន​ចេញ​មុខ​តវ៉ា​ឡើយ។ ប៉ុន្តែ ក្រុម​អ្នក​ច្បាប់ និង​អ្នក​ឯកទេស​កិច្ចការ​ព្រំដែន បាន​អះអាង​ថា បញ្ហា​កោះ​ត្រល់ បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ទាម​ទារ​មក​ជា​សម្បត្តិ​ខ្មែរ​វិញ គឺ​មិន​ទាន់​ហួស​ពេល​ទេ។
ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្មេង​ចាស់ រស់នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ មាន​ក្តី​អាឡោះអាល័យ​ពន់​ពេក នៅ​គ្រា​ដឹង​ថា កោះ​ត្រល់ និង​ប្រជុំ​កោះ​ផ្សេង​ទៀត ជា​កេរ​ដំណែល​ខ្មែរ ត្រូវ​បាន​ប្រទេស​ជិត​ខាង​រំលោភ​យក។ ពលរដ្ឋ​បាន​ចាត់​ទុក​ការ​បាត់​បង់​ដែន​កោះ និង​ទឹក​ដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង មាន​វៀតណាម ជាដើម បណ្ដាល​មក​ពី​មេ​ដឹកនាំ​ខ្មែរ​ប៉ុន្មាន​របប​ចុង​ក្រោយ​នេះ គ្មាន​សមត្ថភាព​អាច​រក្សា​បូរណភាព​ទឹកដី​ខ្លួន​បាន។
អតីត​មន្ត្រី​ជាន់​ថ្នាក់​ខ្ពស់​ទាហាន​ជើង​ទឹក​ក្នុង​របប​ខ្មែរ​ក្រហម លោក សួស សំរិទ្ធ មាន​ភារកិច្ច​ការពារ​បូរណភាព​ដែន​សមុទ្រ​កម្ពុជា នា​សម័យ​នោះ លោក​ខក​ចិត្ត​ចំពោះ​អ្នក​ដឹកនាំ​ប្រទេស​ខ្មែរ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ គ្មាន​សមត្ថភាព​ការពារ​ទឹកដី ផ្ទៃ​សមុទ្រ និង​ដី​កោះ​ជា​សម្បត្តិ​ខ្មែរ​ឲ្យ​គង់វង្ស​នោះ។ លោក​ថ្កោល​ទោស​ចំពោះ​មេ​ដឹកនាំ​ខ្មែរ ដែល​ធ្វើ​ច្បាំង​ខ្លាំង​តែ​ជាមួយ​ជាតិ​សាសន៍​ឯង តែ​បើ​ជាមួយ​បរទេស​ឈ្លាន​ពាន ខ្លាច​គេ​ញ័រ​ខ្លួន និង​រណប​គេ​មិន​ហ៊ាន​តវ៉ា ដើម្បី​ការពារ​ទឹកដី​ដែល​ជា​កេរ​ដំណែល​ពី​ដូន​តា​ខ្លួន​ឯង​នោះ​ទេ។
ក្នុង​វ័យ​ប្រមាណ ៧០​ប្លាយ​ឆ្នាំ និង​ធ្លាប់​ចេញ​ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​យុទ្ធសាស្ត្រ​សង្គ្រាម​លើ​ផ្ទៃ​សមុទ្រ និង​សេដ្ឋកិច្ច ចំនួន ៧ឆ្នាំ លោក​បាន​រំលឹក​ទៅ​មេ​ដឹកនាំ​ខ្មែរ ត្រូវ​ឈប់​លាប​ពណ៌ និង​ច្បាំង​ជាមួយ​ជាតិ​សាសន៍​ឯង​ត​ទៅ​ទៀត។ លោក​ថា មេ​ដឹកនាំ​ខ្មែរ គួរ​រួបរួម​គ្នា​ការពារ​ទឹកដី កុំ​ឲ្យ​ប្រទេស​ជិត​ខាង​ឈ្លាន​ពាន ដូច​ករណី​កោះ​ត្រល់ និង​ប្រជុំ​កោះ​មួយ​ចំនួន​ទៀត ដែល​វៀតណាម រំលោភ​យក​ជា​គំរូ​ស្រាប់។
អ្នក​តស៊ូ​រូប​នេះ បន្ថែម​ថា បូរណភាព​ដែន​កោះ និង​ផ្ទៃ​សមុទ្រ​ខ្មែរ អាច​ត្រូវ​បាត់​បង់​ថែម​ទៀត នា​ថ្ងៃ​អនាគត បើ​មេ​ដឹកនាំ​ខ្មែរ​មិន​ចេះ​ត្រូវរ៉ូវ​គ្នា និង​គិត​តែ​ពី​ប្រយោជន៍​បក្ខពួក ធំ​ជាង​ប្រយោជន៍​ជាតិ។
កោះ​ត្រល់ មាន​ផ្ទៃ​ដី​សរុប ៥៤០​គីឡូម៉ែត្រ​ក្រឡា ឬ​មាន​ទំហំ​ជិត​ប៉ុន​ផ្ទៃ​ដី​ប្រទេស​សិង្ហបុរី (Singapore) ដែល​មាន​ផ្ទៃ​ដី​សរុប ៥៨១​គីឡូ​ម៉ែត្រ​ក្រឡា។
មនុស្ស​វ័យ​ចំណាស់​ឈ្មោះ ស៊ុំ ស្រេង ជា​អតីត​មន្ត្រី​ទាហាន​ជាន់​ខ្ពស់​សម័យ​ខ្មែរ​ក្រហម សោក​ស្ដាយ​ចំពោះ​ទង្វើ​ថ្នាក់​ដឹកនាំ​ខ្មែរ ដែល​បណ្តោយ​ឲ្យ​បាត់​បង់​ទឹកដី​ដែន​កោះ និង​សមុទ្រ​ខ្មែរ​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង។
លោក​ថា មេ​ដឹកនាំ​ខ្មែរ​ប៉ុន្មាន​របប​ចុង​ក្រោយ​នេះ ហាក់​គ្មាន​ឆន្ទៈ​ចង់​ទាម​ទារ​កោះ​ត្រល់ ឬ​ប្រជុំ​កោះ​ផ្សេង ពី​វៀតណាម វិញ​ទេ។ អតីត​អ្នក​ចម្បាំង​រូប​នេះ អះអាង​ថា កោះ​ត្រល់ និង​ប្រជុំ​កោះ​ផ្សេង​ទៀត មាន​កោះ​សេះ ឬ​កោះ​ខ្ទះ ជាដើម ត្រូវ​កងទ័ព​វៀតណាម ចូល​បោះ​ជុំរុំ​ក្នុង​ឆ្នាំ​១៩៧៩ នៅ​គ្រា​កងទ័ព​វៀតណាម ចូល​ឈ្លាន​ពាន​ប្រទេស​កម្ពុជា។ លោក​ឲ្យ​ដឹង​ថា ជំនាន់​ខ្មែរ​ក្រហម កោះ​ត្រល់ ត្រូវ​វៀតណាម យក​ធ្វើ​ជា​ជុំរុំ​កងទ័ព។
ចំណែក​លោកស្រី ម៉ក់ ទៀន រស់នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត មាន​របរ​ជា​អ្នក​លក់​គ្រឿង​ចាប់ហួយ ហើយ​ធ្លាប់​រស់នៅ​លើ​កោះ​ត្រល់ ដែល​វៀតណាម ហៅ​ថា ហ៊្វូកុក លោកស្រី​មាន​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​មេ​ដឹកនាំ​ខ្មែរ​មិន​អាច​រក្សា​ទឹកដី ឬ​ដែន​កោះ ដូច​ជា​កោះ​ត្រល់ មិន​ឲ្យ​បាត់​បង់​បាន? ផ្ដើម​ពី​បញ្ហា​នេះ លោកស្រី​គ្មាន​ជំនឿ​ថា ប្រមុខ​រដ្ឋាភិបាល​បច្ចុប្បន្ន អាច​ការពារ​ដី​កោះ ឬ​ផ្ទៃ​សមុទ្រ មាន​សេស​សល់​បាន​ទេ នា​ថ្ងៃ​អនាគត។ ស្ត្រី​រូប​នេះ​បាន​ផ្តល់​តម្លៃ​ចំពោះ​កោះ​ត្រល់ ថា ជា​កោះ​មាន​ទេសភាព​ទាក់​ទាញ​មួយ ក្នុង​ចំណោម​កោះ​ជា​ច្រើន​ទៀត មាន​ក្នុង​ដែន​សមុទ្រ​ប្រទេស​កម្ពុជា។ លោកស្រី​សោក​ស្ដាយ​ថា​មិន​គួរ​កោះ​ត្រល់ ជា​កេរ​ដូន​តា​ខ្មែរ ត្រូវ​ប្រទេស​វៀតណាម គ្រប់គ្រង និង​ទទួល​ផល​ជំនួស​ខ្មែរ​បែប​នេះ​សោះ។
ដូច​គ្នា​ដែរ អ្នក​នេសាទ​ខេត្ត​ព្រះសីហនុ ខេត្ត​កែប និង​ខេត្ត​កំពត ក៏​បាន​សោក​ស្ដាយ​ចំពោះ​មេ​ដឹកនាំ​ខ្មែរ ដែល​មិន​អាច​ថែ​រក្សា​ទឹកដី​ខ្លួន​បាន។ ពលរដ្ឋ​ព្រួយ​បារម្ភ​ថា ថ្ងៃ​អនាគត ផ្ទៃ​សមុទ្រ និង​ដែន​កោះ​មាន​សេស​សល់ អាច​ត្រូវ​បាត់​បង់​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង​បន្ត​ទៀត។
សម្រាប់​យុវតី សួន សុភក្ត្រា ជា​និស្សិត​ឆ្នាំ​ទី៣ នៃ​សាកលវិទ្យាល័យ​អាយ.អាយ.ស៊ី (IIC) រាជធានី​ភ្នំពេញ កញ្ញា​បាន​ផ្ញើ​សារ​តាម​បណ្ដាញ​ព័ត៌មាន​សង្គម ហ្វែសប៊ុក (Facebook) សម្ដែង​ការ​សោក​ស្ដាយ ក្រោយ​ពី​ដឹង​ថា កោះ​ត្រល់ ជា​កេរមរតក​ដូន​តា​ខ្មែរ ត្រូវ​វៀតណាម កាន់​កាប់​ជំនួស​ខ្មែរ។ អ្វី​ដែល​យុវតី​រូប​នេះ​ហួស​ចិត្ត គឺ​ទីតាំង​កោះ​ត្រល់ មាន​ចម្ងាយ​ជិត​បង្កើយ​ពី​ខេត្ត​កំពត ប៉ុន្តែ​បែរ​ជា​មេ​ដឹកនាំ​ខ្មែរ​មិន​មាន​លទ្ធភាព​ការពារ​បាន​ទៅ​វិញ។
ទាក់​ទិន​បញ្ហា​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​សង្គម និង​សេដ្ឋកិច្ច​ឯករាជ្យ បញ្ចេញ​ទស្សនៈ​ថា ទោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា កោះ​ត្រល់ ត្រូវ​កាន់​កាប់​ដោយ​ប្រទេស​វៀតណាម ជា​ស្ថាពរ​ក្តី ប៉ុន្តែ ផ្លូវ​ច្បាប់ បើ​រដ្ឋាភិបាល​កម្ពុជា មាន​ឆន្ទៈ​ចង់​ទាម​ទារ​កោះ​ត្រល់ មក​វិញ អាច​ធ្វើ​បាន ដោយ​ត្រូវ​លុប​ចោល ឬ​សើរើ​កិច្ច​ព្រមព្រៀង ឬ​សន្ធិ​សញ្ញា​រវាង​កម្ពុជា និង​វៀតណាម កន្លង​មក។
លោក​ថា បញ្ហា​កោះ​ត្រល់ កម្ពុជា​អាច​ទាម​ទារ​តាម​រយៈ​ទ្វេភាគី​ក៏​បាន ឬ​តាម​លក្ខណៈ​អន្តរជាតិ​ក៏​បាន។ ហើយ​ថា បើ​រដ្ឋាភិបាល​របប​នេះ មិន​ហ៊ាន​ចេញ​មុខ​តវ៉ា អាច​មនុស្ស​ជំនាន់​ក្រោយ​បន្ត​តាម​ទារ​កោះ​ត្រល់ មក​វិញ​ក៏​មិន​ទាន់​ហួស​ពេល​ដែរ។
លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី៩ ខែ​សីហា ឲ្យ​ដឹង​ថា មូលហេតុ​កោះ​ត្រល់ លែង​ជា​កម្មសិទ្ធិ​ខ្មែរ ដោយ​សារ​តែ​ឯកសារ​ព្រះបាទ សម្ដេច ព្រះ​នរោត្តម សីហនុ តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ ឆ្នាំ​១៩៦៤។ លោក​ថា កោះ​ត្រល់ លែង​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​នៅ​ឆ្នាំ​១៩៣៩ ដែល​កាល​ណោះ អគ្គទេសាភិបាល​ឥណ្ឌូចិន របស់​បារាំង លោក ប្រេវីយ៉េ បាន​ដាក់​កោះ​ត្រល់ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​វៀតណាម (កូសាំងស៊ីន)។ ឆ្នាំ​១៩៤៩ កូសាំងស៊ីន (ដែល​ជា​ទឹកដី​កម្ពុជា​ក្រោម) ត្រូវ​បាន​បារាំង ប្រគល់​ទៅ​ឲ្យ​ព្រះចៅ​បៅដាយ នៃ​ប្រទេស​វៀតណាម។ បន្ត​មក​ក្នុង​ឆ្នាំ​១៩៦៤ សម្ដេច ព្រះ​នរោត្ដម សីហនុ បាន​យក​ផែនទី​ខ្សែ​ប្រេវីយ៉េ ឆ្នាំ​១៩៣៩ ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ និង​ស្នើ​ឲ្យ​អន្តរជាតិ និង​ប្រទេស​សាមី ទទួល​ស្គាល់​ខ្សែ​ព្រំដែន​សមុទ្រ​រវាង​កម្ពុជា និង​វៀតណាម។
បញ្ហា​នេះ លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា កោះ​ត្រល់ មិន​មែន​បាត់​បង់​ក្នុង​សម័យ​គណបក្ស​ប្រជាជន​កម្ពុជា កាន់​អំណាច ដូច​មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ចោទ​ប្រកាន់​ទេ។
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លេខា​ផ្ទាល់​សម្ដេច​ព្រះបាទ នរោត្តម សីហនុ គឺ​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និង​ជា​ទីប្រឹក្សា​ព្រះមហាក្សត្រ សម្ដេច​ព្រះបាទ​បរមនាថ នរោត្តម សីហមុនី លោក សឺន ស៊ូបែរ បាន​ប្រតិកម្ម​ថា កោះ​ត្រល់ និង​ទឹកដី​ដែល​កម្ពុជា បាត់​បង់​ទៅ​ប្រទេស​វៀតណាម មិន​មែន​ផ្ដើម​ពី​ផែនទី​សម្ដេច ព្រះបាទ នរោត្តម សីហនុ តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ ដូច​លោក ហ៊ុន សែន អះអាង​នោះ​ទេ។
លោក​បញ្ជាក់​ថា ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១២ ដែល​ចោទ សម្ដេច សីហនុ ជា​អ្នក​បាន​ធ្វើ​ឲ្យ​បាត់​បង់​ទឹកដី ឬ​កោះ​ត្រល់ នោះ គឺ​មិន​ពិត​ទេ។
លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ខ្មែរ ប្រចាំ​ប្រទេស​បារាំង និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល នៃ​របប​សាធារណរដ្ឋ​ខ្មែរ លោក​នៅ​តែ​បន្ត​ចាត់​ទុក​ការ​បាត់​កោះ​ត្រល់ និង​ប្រជុំ​កោះ​មួយ​ចំនួន​ទៅ​ឲ្យ​វៀតណាម បណ្ដាល​មក​ពី​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​ រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​វៀតណាម ឆ្នាំ​១៩៨២ និង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ទៅ​វិញ​ទេ។
លោក ស៊ាន ប៉េងសែ អះអាង​ថា កោះ​ត្រល់ ទើប​ត្រូវ​បាត់​បង់​ទាំង​ស្រុង​ទៅ​វៀតណាម ក្នុង​រយៈពេល​ជាង ៧ឆ្នាំ​ចុង​ក្រោយ​ថ្មីៗ​នេះ​ទេ។
លោក​ថ្កោល​ទោស​ចំពោះ​មេ​ដឹកនាំ​ខ្មែរ​ទាំង​ឡាយ​ណា ធ្វើ​ឲ្យ​បាត់​បង់​ដី​កោះ​ជា​កេរ​ដំណែល​ខ្មែរ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ។ លោក​ថា កោះ​ត្រល់ បើ​រដ្ឋាភិបាល​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា របស់​លោក ហ៊ុន សែន គោរព​តាម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ កោះ​ត្រល់ និង​ប្រជុំ​កោះ​ខ្មែរ​ផ្សេង​ទៀត នឹង​មិន​បាត់​បង់​ទៅ​វៀតណាម នោះ​ទេ។
ទោះ​យ៉ាង​ណា ក្នុង​អត្ថបទ​គោល​របស់​លោក ហ៊ុន សែន ដែល​បាន​បោះពុម្ព​ជា​សៀវភៅ​កម្រាស់ ៧៩ទំព័រ សម្រាប់​ឆ្លើយ​បំភ្លឺ​តប​ចម្ងល់​លោក សុន ឆ័យ សមាជិក​សភា​គណបក្ស សម រង្ស៊ី ដែល​ចោទ​សួរ​លើ​បញ្ហា​បោះ​បង្គោល​ខណ្ឌសីមា​ព្រំដែន​គោក និង​ការ​កំណត់​ព្រំដែន​សមុទ្រ រវាង​កម្ពុជា និង​វៀតណាម ក្នុង​រដ្ឋសភា ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១២។ លោក ហ៊ុន សែន បាន​ធានា​ឲ្យ​បាន​ជា​ដាច់​ខាត​ថា កម្ពុជា នឹង​មិន​ខាត ឬ​បាត់​បង់​ដី​ឡើយ សូម្បី​តែ ១ម៉ែត្រ​ក្រឡា​ក៏ដោយ។
លោក ហ៊ុន សែន បាន​បញ្ជាក់​ថា ព្រំដែន​កម្ពុជា-វៀតណាម ដែល​រដ្ឋាភិបាល​អនុវត្ត​បច្ចុប្បន្ន ផ្អែក​ទៅ​តាម​ព្រំដែន​បន្សល់​ទុក​ពី​ជំនាន់​មុន និង​មិន​បាត់​បង់​មួយ​ម៉ែត្រ​ការ៉េ​ណា​ទេ។
កោះ​ត្រល់ មាន​ចម្ងាយ ៥គីឡូម៉ែត្រ ពី​កោះ​សេះ ចម្ងាយ​ពី​ឆ្នេរ​សមុទ្រ​ខ្មែរ​ភាគ​ខាង​ត្បូង​ចំនួន ១៥គីឡូម៉ែត្រ និង​ចម្ងាយ ៤៥គីឡូម៉ែត្រ ពី​ខេត្ត​ហាទៀន ប្រទេស​វៀតណាម៕

6 comments:

Anonymous said...

ដល់ពេលអស់លោក អ្នកនាងកញ្ញាដឹងខ្លួនរឿងអ្វីៗ
វានឹងបានកន្លងហួសផុតទៅបាត់។អស់លោកមួយ
ចំនួននៅតែមានទុទិដ្ឋិនិយមថា ថ្ងៃ០៧មករា៧៩
អាយួនកន្ទប ចូលមកសង្រ្គោះខ្មែរឱ្យផុតពីរបប
ប៉ុលពត ផ្ទុយពីឆន្ទៈរបស់ខ្ញុំតែងតែជូនរឿយថា
បើប្រទេសមួយជួយសង្រ្គោះប្រទេសមួយ វាមាន
លក្ខណៈផ្សេងពីយួន ដោយជួយឱ្យមានសន្តិភាព
រៀបរយ ហើយពួកគេត្រឡប់ទៅវិញ តែនេះ
យួន បោកឱ្យស្ដេច ធ្វើក្រហមវាយលន់នល់
រួចហើយ វាបង្ខំឱ្យខ្មែរក្រហមយៀកមិញសម្លាប់
ខ្មែរគ្នាឯងហើយ នៅតែស្ដេច មិនដឹងខ្លួនទៀត។
ដូច្នោះហើយ ទើបខ្ញុំបាទយល់ខុសដោយឡែក
ពីអស់លោកថា កាលបើឃើញ ស្ដេចយើងធ្វើ
ក្រហមប្រឆាំងនឹងបិតាខ្លួន នឹងលន់នល់ ពួក
អាមេដឹកនាំយួនហាណូយ ជាពិសេស ខ្មោច
ហូជីមិញ សង្ឃឹមយ៉ាងមាំទុកជាមុនថា វានឹង
ឈ្លានពានលេបទឹកដីខ្មែរក្នុងថ្ងៃណាមួយជា
ប្រាកដ។ ឥឡូវយើងឃើញដ៏ជាក់ច្បាស់ហើយ
ពីសភាព ដូរដេញភូមិហេងសំរិន ជាមួយយួន
តែមិនបានបញ្ជាក់ពីថ្នូរ បន្តមកគឺកោះត្រល់
និងកោះដទៃទៀត ដែលយួនកាន់កាប់ តើ
របបផ្ដាច់ការភ្នំពេញ ធ្វើស្អីខ្លះក្នុងអំឡុង៣០ឆ្នាំ
កន្លងមកនេះ? ទីបំផុត យើងបានជួបប្រទះ
ពាក្យ អ្វីៗវាជ្រុលហួសអស់ គឺដោយសារតែ
អ្នកណា?ម្នាក់!សុទ្ធតែនិយាយដាក់កំហុស
លើគ្នា ខ្លះថា ស្ដេច លក់ឱ្យយៀកកុង ដូច
មានចម្រៀងរបស់លោកសិនស៊ីសាមុតបញ្ជាក់
ជាស្រាប់....ពួកអាអស់នេះពូកែបោកតែត
ម៉្លេះ!!!!!!!!!!!

Anonymous said...

ah kwak hun sen joy maray ah rolay tang pouch. if you such dump and ignorant why don't you get out from khmer land. if you on youn side and kill khmer people one day the whole family of your will be kill by youn. mark my word. because youn know only your and your hun family know the secrete one they kill you hun sen your family every things else will be find. Hun kwak sen think about when you took people to build your secret place to hiding yourself and your money one those people finish your secrete hiding place and money your kill them after them. your and your family the same one day youn will kills you and your family as same as your kill those people.

Anonymous said...

KHmer must go out and protest for this land....

Anonymous said...

ខ្មែរត្រូវតែផ្លាស់ប្តូរពួកដឹកនាំក្បត់ជាតិភ្នំពេញចេញជាដាច់ខាត!....ទើបយើងអាចយកកោះត្រល់មកវិញបាន!....

Anonymous said...

Chap Ah Runteas Banh Hun Sen York Touv Banh Chol Touv.

Anonymous said...

Ah Kwak Hun Shit!! Ah Roleuy!!

Chit Ngorp Tai Horng Heuy Ah Choy Marai